ត្រឡប់ក្រោយ | ព័ត៌មាន August 14, 2026

ការចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារ MPDSR និងទិសដៅអនុវត្តបន្ត។ CCN3rd

កិច្ចប្រជុំមានសារៈសំខាន់ក្នុងការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងលទ្ធផលនៃការអនុវត្តប្រព័ន្ធ MPDSR (Maternal and Perinatal Death Surveillance and Response)

ចែករំលែក:
ការចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារ MPDSR និងទិសដៅអនុវត្តបន្ត។  CCN3rd

រាជធានីភ្នំពេញ:​ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងជាសមាជិកគណៈកម្មការថ្នាក់ជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ MPDSR និងកំណត់សកម្មភាពដែលត្រូវអនុវត្តបន្តដោយកិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ និងសមាជិកគណៈកម្មការពាក់ព័ន្ធនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ កិច្ចប្រជុំមានសារៈសំខាន់ក្នុងការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងលទ្ធផលនៃការអនុវត្តប្រព័ន្ធ MPDSR (Maternal and Perinatal Death Surveillance and Response) ព្រមទាំងពិភាក្សាអំពីវិធានការឆ្លើយតប និងសកម្មភាពអាទិភាពដែលត្រូវបន្តអនុវត្ត ដើម្បីចូលរួមកាត់បន្ថយការស្លាប់របស់មាតា និងទារកជុំវិញកំណើត និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារកនៅកម្ពុជា។ ក្នុងនាមជាតំណាងវិស័យគិលានុបដ្ឋាក គណៈគិលានុបដ្ឋាកកម្ពុជា ប្តេជ្ញាបន្តចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងគុណភាព និងសុវត្ថិភាពនៃការថែទាំ ការរាយការណ៍ ការវិភាគ និងការឆ្លើយតបចំពោះមរណភាពមាតា និងទារក ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅសុខភាពមាតា និងទារករបស់ព្រះរាជាណាចក្រកម្ពុជា។